មុខសញ្ញា ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ២នាក់ ត្រូវនគរបាលស្រុកគីរីសាគរ ចាប់ឃាត់ខ្លួន
ព័ត៌មាន
553

កោះកុង៖ កម្លាំងអធិការស្រុកគីរីសាគរ បានធ្វើការឃាត់ខ្លួនមុខសញ្ញា ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២នាក់ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៦:១៥ នាទីល្ងាច នៅចំណុចភូមិតានី ឃុំភ្ញីមាស ស្រុកគីរីសាគរ។

ជនសង្ស័យឃាត់ខ្លួនមាន ៖

១. ឈ្មោះ ថាន់ នុយ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ។

២. ឈ្មោះ សុខ ដារាជ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគីរីសាគរ ។

ដកហូតបានវត្ថុតាង ៖ ម្សៅក្រាមព៌ណសថ្លា មេតំហ្វេតាមីន ៤ កញ្ចប់តូច និងសម្ភារមួយចំនួន ។

ករណីខាងលើនព កម្លាំងសមត្ថកិច្ចជំនាញយើង កំពុងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕