បង្ក្រាបករណីគ្រឿងញៀន នៅខេត្ត​កំពង់​ស្ពឺ ចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន១៤កញ្ចប់ និងវត្ថុតាងមួយចំនួន
ព័ត៌មាន
468

កំពង់ស្ពឺ​៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាព​ល​រដ្ឋថា​មានករណីប្រើប្រាស់រក្សាទុកជួញដូរ​នូវសារធាតុញៀន​។

កំលាំ​ងអធិការដ្ឋាននគរបាលស្រុកសំរោងទង​ ដឹ​ក​នាំ​ដោយ​លោកវរ​សេនីយ៍ឯក​ ឃុត​ សុផល​ អធិ​ការ​ស្រុក​សំរោង​ទង​ និងបានការចង្អុលណែនាំ​ពី​លោកឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​ន​គរបាល​ខេត្ត​ និងបាន​ សម្របសម្រួល​ពីព្រះរាជអាជ្ញារ​ សមត្ថកិច្ច​បង្រ្កាបមុខស​ញ្ញាសង្ស័​យជួញ​ដូ​រនិងប្រើប្រាស់គ្រឿងញៀន ចំនួន ៤នាក់ កាលពី​ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​​២​០​១៩​ ​វេលាម៉ោង១២:០០នាទី​ ចំណុចភូមិសំរោង​ ឃុំត្រពាំងគង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ។

​ជនសង្ស័យឃាត់ខ្លួនបានរួមមាន៖ ១.ឈ្មោះ ប៉ុក សាមុត ភេទប្រុស​ អាយុ ៣១​ឆ្នាំនៅភូមិសំរោង ឃុំត្រពាំង គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

២.ឈ្មោះ ប៉ុក មឿន ភេទប្រុស​ អាយុ២៩ឆ្នាំនៅ​ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

៣.ឈ្មោះ ប៉ុក រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំនៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

៤.ឈ្មោះ សេង វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិសំរោង ឃុំ ត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

វត្ថុតាងដកហូតបានរួមមាន៖

-​ គ្រឿងញៀនបានចំនួន ១៤កញ្ចប់ ក្នុងនោះមធ្យម​ ១កញ្ចប់​

-​ ឧបករណ៍ប្រើប្រាស់ចំនួន ១គ្រឿង

-​ ទូរស័ព្ទដៃជនសង្ស័យ​ ០២គ្រឿង

-​ ម៉ូតូ ០២​គ្រឿង និងលុយខ្មែរ ១៣៥០០០រៀល (ដប់បីម៉ឺនប្រាំពាន់រៀល )

ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំ​នាញខេត្ដកសាងសំណុំរឿងបញ្ជូនទៅសា​លា​ដំ​បូងខេត្ត ដើម្បីបន្តតាមនីតិវិធីច្បាប់៕