Arturo Vidal​និយាយពីអនាគតរបស់ខ្លួននៅBarcelona ក្រោយការមកដល់​របស់ De Jongជាផ្លូវការ

ខ្សែបម្រើ Arturo Vidal របស់ក្លឹបBarcelona បានធ្វើការឆ្លើយតប ជុំវិញសំណួរដែលពាក់ព័ន្ធនឹងអនាគតរបស់ខ្លួន។

យ៉ាងណាមិញ Vidal ដែល​កំពុងនៅប្រទេសឈីលី បាននិយាយថា៖ «ខ្ញុំគ្រាន់តែគិតពីថ្ងៃវិស្សមកាលរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមានកុងត្រាពីរឆ្នាំនៅ Barcelona»។

គួរបញ្ជាក់ថា Vidal ត្រូវបានស្រង់សំដីនៅពេលចូលរួម ក្នុងកម្មវិធី Reyes de Barrio ដែលមានគោលដៅក្នុងការជួយយុវជន ក្នុងការចូលរួម និង បង្កើតមិត្ភភាព នៅក្នុងសាលាបាល់ទាត់ នៅក្នុងទីក្រុង Santiago ប្រទេសឈីលី។

ខ្សែបម្រើវ័យ​៣២ឆ្នាំរូបនេះ មិនមានការព្រួយបារម្ភឡើយ ពាក់ព័ន្ធនឹងអនាគតរបស់ខ្លួន ក្រោយការមកដល់របស់ខ្សែបម្រើវ័យក្មេង Frenkie de Jong ហើយរូបគេនៅតែយល់ថា គេអាចបន្ដលេងនៅទឹកដី Camp Nou ទៀតបាន ទោះបីជាក្លឹបអ៊ីតាលី Inter Milan មានការចាប់អារម្មណ៍ក្ដី៕

ប្រភព៖ SPORT, cambotrends