ជ្រូកជាង២០០០ក្បាលត្រូវបានសម្លាប់និងងាប់ ខណៈដែល រដ្ឋាភិបាល ​គ្មាន​គោលនយោបាយ​ចំណាយ​ថវិកា​ដោះស្រាយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះទេ​
ព័ត៌មាន
403

ភ្នំពេញ​៖ ​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ សត្វជ្រូកជាង២០០០ក្បាលហើយ បានងាប់ និងត្រូវបានសម្លាប់ ដោយសារតែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។

ក្នុងនោះមាន ​សត្វជ្រូកចំនួន ​៧៩៨​ក្បាល ​ត្រូវបាន​សម្លាប់ចោល និងសត្វ​ជ្រូក​ជាង១០០០​ក្បាល ទៀតត្រូវបាន​ងាប់​ដោយសារ​ជំងឺនេះ​។

មិនតែប៉ុណ្ណោះ ​លោក តាន់ ផាន់​ណា​រ៉ា បានបន្តលើកឡើងថា រដ្ឋាភិបាល កំពុង​ព្យាយាម​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហាទាំង​នេះ ប៉ុន្តែ​គ្មាន​គម្រោង​ជួយ​រំលែក​ការបង់​ខាត​របស់​ពល​រដ្ឋ​ឡើយ​ ហើយដ្បិត​មិនទាន់​ហ៊ាន​អះអាងថា ជា​បញ្ហា​ធ្ងន់ធ្ងរ​ក្តី ប៉ុន្តែករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​នេះ មិនមែនជា​រឿង​ធូរស្រាល​សម្រាប់​កម្ពុជា​នោះទេ​៕