Barcelona ​​ចុះហត្ថលេខាលើ​នាំយក​Louie Barryជាផ្លូវការ ខណៈដែលPSGក៏ចង់បាន

ក្លឹប Barcelona បានការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ១៦ឆ្នាំ កីឡាករ Louie Barry ពីក្លឹបនៅអង់គ្លេស ជា​ផ្លូវការកាលពីពេលថ្មីៗនេះ​។

​កីឡាករវ័យក្មេងរូបនេះ បានបដិសេធការផ្តល់កិច្ចសន្យា ដែលមានលក្ខណៈអាជីពជាមួយក្លឹប West Brom ដើម្បីផ្លាស់មកកាន់ទឹកដីអេស្ប៉ាញ​។

លើសពីនេះទៅទៀត ​Barcelona បានសរសេរថា៖ «Louie Barry បានចូលរួមជាមួយក្រុម Barcelona ។ ខ្សែប្រយុទ្ធអង់គ្លេសវ័យ 16 ឆ្នាំរូបនេះ គឺបានផ្ទេរមកពីក្លឹប West Bromwich Albion ហើយនឹងលេងក្នុងក្រុមយុវជន A របស់ពួកយើង»។

គួរបញ្ជាក់​ថា PSG ក៏បាន​ចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ ខណ:ដែលគេបង្ហាញភាពលេចធ្លោមួយនៅក្នុងបាល់ទាត់ទ្វីបអឺរ៉ុប ប៉ុន្តែទោះជាយ៉ាងណា Barry បានជ្រើសរើសយកក្លឹប Barcelona ជំនួសវិញ៕

ប្រភព​៖ Daily Mail cambotrends