នាយចយ កំពុងត្រេកអរជិតបានឃើញមុខដំណក់ឈាមដំបូង ខណៈប្រពន្ធលើកឡើងថា ១មិនទាន់គ្រប់គ្រាន់ទេ ត្រូវខំប្រឹងថែមទៀត
កម្សាន្ត
4.11K

បងប្អូនជាពិតបានស្គាល់មកហើយ តារាកំប្លែងនាយ ចយ ដែលលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកនាង ប៉ិច ក្វាន់​ឌី កាល​ពី​​ថ្ងៃ​ទី ២៧ កុម្ភៈ ២០១៨កន្លងទៅ ពេលនេះ​នាយចយ ទទួលបានតំណក់ឈាមរួមគ្នាលើកដំបូងជាមួយភរិយា ដែលមានរូបសម្រស់ស្រស់ស្អាត។

យ៉ាងណាមិញ ​នៅសល់តែរយៈពេលមិនដល់២ខែទៀតនោះទេ កូន​របស់នាយចយ និងសម្រាល​បើកភ្នែកមើលពន្លឺព្រះអាទិត្យ ខណៈដែលនាយ​ចយ កំពុងអន្ទះសារចង់ឃើញមុខកូន​ដំបូងរបស់ខ្លួន​​។

ក្នុងនោះដែរ ​អ្នកនាង ក្វាន់ឌី បានបញ្ជាក់ឲ្យដឹង​ថា មួយ​​មិន​ទាន់​គ្រប់​គ្រាន់នោះ​ទេ គឺ​នាង​នៅ​ចង់​បាន​ថែម​ទៀត ហើយនាង​ក៏បាន​ដាក់​កំហិត​នាយ ចយ ថា ត្រូវ​ប្រឹង​បន្ថែម​ទៀត។​ អ្នកនាងក៏បានបន្ថែមទៀតថា នាយចយ​ បា​នសន្យាជាមួយខ្លួន ​ដាច់ខាត ត្រូវតាមយកកូនស្រី១ ថែមទៀតទាល់តែបាន។

គួររម្លឹកផងដែរថា ពិធី​រៀបអាពាហ៍ពិពាហ៍របស់​នាយ ចយ និង អ្នកនាង ប៉ិច ក្វាន់​ឌី ត្រូវបាន ​សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា បាន​ចងដៃ​មង្គលការ​នាយ​ចយ ដល់​ទៅ​១​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​៕