អាជ្ញាធរចុះផ្អាក សិប្បកម្មទីតាំង​ផលិត​ទឹកបរិសុទ្ធ​ ​អូ​គី​ថា​ណា ២​កន្លែង​ ក្នុងខេត្តមណ្ឌលគិរី
ព័ត៌មាន
1.23K

មណ្ឌលគិរី ៖ មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ដឹកនាំ​ដោយ​លោក សុខ ប៊ុនធឿន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ ចុះផ្អាក​បណ្តោះអាសន្ន​ ទីតាំង​ផលិត​ទឹកបរិសុទ្ធ​ ​អូ​គី​ថា​ណា​ ចំនួន ២​កន្លែង​ កាលពី​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី។

ការផ្អាកទីតាំងសិប្បកម្មខាងលើនេះ ក្រោយរក​ឃើញថា សិប្បកម្ម​ទាំងនេះ​ បានផលិត និង​ចែកចាយ​ផលិតផល​របស់ខ្លួន​នៅលើ​ទីផ្សារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ពី​មន្ទីរ​ឧស្សា​កម្ម និង​សិប្បកម្ម​នោះ ​ទេ​ និងត្រូវ​បញ្ឈប់​សកម្ម​ផលិត និង​ធ្វើ​អាជីវកម្ម នេះ រហូត​ដល់ពេល​ទទួល​បាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​៕