PSG នឹងពិន័យNeymar ជាប្រាក់៣៧៥​.០០០​អឺរ៉ូ ក្រោយមិន​ចូលរួមហ្វឹកហាត់​

កាលពីឆ្នាំមុន មានការភ្ញាក់ផ្អើលមួយ នៅពេលដែលវេបសាយ Football Leaks បានបង្ហាញ​ពីកិច្ចសន្យារបស់កីឡាករ Neymar ដែល​គាត់ទទួលបានរង្វាន់​ចំនួន៣៧៥.០០០​អឺរ៉ូ សម្រាប់ឥរិយាបថល្អ ប៉ុន្តែពេលនេះ​Neymar​នឹងបាត់បង់ប្រាក់ទាំងនោះវិញ ដោយសារឥរិយាបថ និងមិនបានចូលរួមការហ្វឹកហាត់សម្រាប់មុនបើករដូវកាល។

​​​លើសពីនេះទៅទៀត ក្លឹបParis Saint-Germain បានថ្លែងប្រាប់ថា៖ «វាគឺជាឥរិយាបថគំរូ ចំពោះអ្នកឧបត្ថម្ភ ​ក្រុមគូប្រកួត អាជ្ញាកណ្តាលនិងមន្ត្រី​​​សម្រាប់ការរៀបចំការប្រកួត និងកិច្ចខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់»។

​គួររម្លឹកថា ​​Adrien Rabiot, Edinson Cavani និង Marco Verratti ដែលត្រូវបានក្លឹបពិន័យ និងដកហូតប្រាក់រង្វាន់ទាំងនេះ ក្រោយបញ្ចេញនូវអាកប្បកិរិយាមិនល្អ៕ 

ប្រភព៖ Marca ​