យុវជនម្នាក់ចង.កសម្លាប់ខ្លួនឯងនៅលើ​ធ្នឹមផ្ទះស្លាប់យ៉ាងរន្ធត់
ព័ត៌មាន
782

បាត់ដំបង​៖ យុវជនម្នាក់ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច​ភូមិ​អណ្តើក​ហែប ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ លី តា​បូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​បាន​ចងក​សម្លាប់ខ្លួននៅលើ​ធ្នឹម​ក្នុងផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយត្រូវបានក្រុមគ្រួសារ​ប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យទៅលើសាកសព និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕