សង្ស័យហើយ Dani Ceballosបង្ហោះរូបថត​នៅ​ទីក្រុងឡុងដ៍ ខណៈHotspurបង្កើនការដេញថ្លៃ

ក្រុម Tottenham Hotspur កំពុងបង្កើនការដេញថ្លៃរបស់ពួកគេ ដើម្បីទិញយកខ្សែបម្រើ Dani Ceballos របស់ក្រុម Real Madrid នៅរដូវក្តៅនេះ ។

ជាក់ស្តែងខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានបង្ហោះរូបថតរបស់គេនៅលើបណ្តាញសង្គម នៅឯទីក្រុងឡុងដ៍ ដែលធ្វើឱ្យមានការសង្ស័យចំពោះការផ្លាស់ប្តូរមួយទៅកាន់ក្របខ័ណ្ឌ Premier League ។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ពី Mirror បានបង្ហាញឱ្យដឹងកាលពីខែមុនថា Ceballos បានស្ថិតក្នុងគោលដៅដ៏ធំមួយរបស់គ្រូបង្វឹកក្រុម Spurs លោក Mauricio Pochettino ។

មិនតែប៉ុណ្ណោះ Ceballos បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គេ សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញកាលពីពេលថ្មីៗនេះ ដោយបានជួយឲ្យប្រទេសរបស់គេឈ្នះពានរង្វាន់ U21 European Championship ។

គួរបញ្ជាក់ផងដែរថាក្រុមហង្សក្រហម Liverpool ក៏មានចំណាប់អារម្មណ៍ទៅលើការផ្លាស់ប្តូរជាអចិន្រ្តៃយ៍មួយសម្រាប់ Ceballos ប៉ុន្តែកីឡាកររូបនេះបានទទូចថារូបគេអាចធ្វើការផ្លាស់ប្តូរបានសម្រាប់តែលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ខណៈដែលគេនៅតែប្តេជ្ញាចិត្តថានឹងរកកៅអៅជម្រើសដំបូងក្នុងក្រុម Madrid ឲ្យបាននៅថ្ងៃណាមួយ ៕

ប្រភព៖ Mirror, cambotrends