​Inter Milan ​​បញ្ជូនមន្រ្តីរបស់ខ្លួនមក​​អង់គ្លេស ដើម្បីពិភាក្សា​ជាមួយMan Utd ដោះដូរយកLukaku

ក្លឹបInter Milan បានព្យាយាម​ក្នុងការបន្តកុងត្រាជាមួយ​Lukaku បន្ទាប់ពីពួកគេបានមកដល់​​ទីក្រុងឡុង ដើម្បីពិភាក្សាជាមួយក្រុម Manchester United​។

​មិនតែប៉ុណ្ណោះ លោក Piero Ausilio ដែលជានាយកបច្ចេកទេស​របស់ក្លឹប Inter នៅតែសង្ឃឹមថានឹងចុះហត្ថលេខាជាមួយប៊ែលហ្ស៊ិករូបនេះ នៅរដូវក្តៅនេះ។ ក្លឹប Man Utd បានកំណត់តម្លៃ៧៥លានផោន សម្រាប់​Lukaku ព្រោះពួកគេចង់បានលើការចំណាយ​ក្រោយពីទិញ​Lukakuកាលពី២ឆ្នាំមុន។

​ប៉ុន្តែក្រុម Inter កំពុងតែព្យាយាមយល់ព្រមលើកិច្ចព្រមព្រៀង៦៥លានផោនជាមួយក្លឹប។ នេះបើយោងតាមកាសែត The Sun ។

​លើសពីនេះទៅទៀត ​ត្រូវបានគេជឿជាក់ថា Inter អាចនឹងខកចិត្ត ដោយពាក្យចចាមអារ៉ាមដែលថាក្រុម Juventus បានធ្វើការយ៉ាងស្ងៀមស្ងាត់ជាមួយនឹងក្រុម Man United លើកិច្ចព្រមព្រៀងមួយលើកីឡាករLukaku​។

យ៉ាងណាមិញ បើយោងតាម​Sky Sports បានអះអាងថា Inter បានបញ្ជូនមន្ត្រីនៅ​អង់គ្លេស ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុម Man United លើកិច្ចព្រមព្រៀងមួយក្នុងផ្ទេរយក​កីឡាករLukaku។

គួរជម្រាបថា លោក Solskjaer ក៏ត្រូវបានគេរាយការណ៍ថា បានសុំឲ្យកីឡាករវ័យ២៦ឆ្នាំរូបនេះ ចំណាយពេលមួយរដូវកាលទៀតនៅទឹកដី Old Trafford​។ ទោះបីជាយ៉ាងណាក៏ដោយ Lukaku នៅតែបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ចាកចេញពីក្លឹបនៅឆ្នាំនេះ។

គួរបញ្ជាក់ថា United បានទិញLukaku​ពីក្លឹបEvertonកាលពីឆ្នាំ២០១៧ ក្នុងតម្លៃ៧៥លានផោន៕​

ប្រភព៖ Express ប្រែសម្រួល​​៖ ណារិន