​Muang Thong​ ឆ្លើយតបនឹងម្ចាស់​ក្លឹបManchester City​ក្រោយចង់ទិញយកក្លឹបនេះ​​​

យោងតាមរបាយការណ៍មួយបានបញ្ជាក់ថា ម្ចាស់​ក្លឹប Manchester City ដែលជាម្ចាស់ជើងឯកនៃក្របខ័ណ្ឌ​Premier League​ ២០១៩ កន្លងទៅនេះ មាន​បំណង​ចង់​ទិញ​ក្លឹប Muang Thong ​របស់​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវបានMuang Thong​ច្រានចោល​។

យ៉ាងណាមិញ ក្លឹបនេះបាននិយាយថា៖ «កិច្ចព្រមព្រៀងបែបនេះនឹងមិនកើតឡើងនោះទេ។ SCG​(ក្រុម Siam Cement Group) មិនមានផែនការលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្លឹបនេះទេ​។ ក្រុមហ៊ុន SCG និង Siam Sports Syndicate គឺជាម្ចាស់ភាគហ៊ុនសំខាន់ៗរបស់ក្លឹប»។

ទោះយ៉ាងណា​ខាងក្លឹប​ Muang Thong បានសារភាពថា CFG ពិតជាមានចំណាប់អារម្មណ៍ចង់ទិញក្លឹបថៃមែន។​

គួររម្លឹកថា ក្រុមហ៊ុនCity Football Group (CFG) ​បាន​ទិញ​ក្លឹប​ជា​ច្រើន​មក​ហើយ ​​​ដូចជា Man City , New York City (USA), Melbourne City (អូស្ត្រាលី), Girona (អេស្ប៉ាញ), Yokohama F Marinos (ជប៉ុន) ​និង​ Sichuan Jiuniu (ចិន)​៕

ប្រភព៖ Bangkokpost