អីយ៉ា! ក្លឹបមួយនៅចិន​ ហ៊ានដាក់សំណើផ្តល់ថ្លៃឲ្យBale ​១,២​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា មាន​ក្លឹប​ចិន​មួយដោយមិនបញ្ចេញ​​ឈ្មោះ​ ​បាន​​ដាក់​សំណើ​ផ្ដល់​ថ្លៃ​​​១,២​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍ដល់ខ្សែ​បម្រើ​ប្រយុទ្ធ Gareth Bale ខណៈដែលកីឡាកររូបនេះ ទទួលបាន​​​ប្រាក់៦០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​​នៅ Real Madrid។ 

​គួរបញ្ជាក់ថា កីឡាករ​សញ្ជាតិ​វែល​វ័យ​២៩​ឆ្នាំរូបនេះ ត្រូវ​​បានអ្នក​គាំទ្រ​របស់ Real ​ធ្វើការប្រមាថ​កាលពីអំឡុង​ពេល​ចូល​ហ្វឹកហាត់។

​យ៉ាងណាមិញ ចំពោះលក្ខខ័ណ្ឌ​​បែប​នេះ​ ដែលធ្វើឲ្យ​Real ​​​​​បដិសេធ​មិន​ទទួល​យក​ដាច់​ខាត ខណៈដែលទើប​តែចំណាយ​លុយ៣០០​លាន​ផោន ​ទិញ​​កីឡាករ​ខ្លាំងៗ ដូចជាEden Hazard និង Luka Jovic ហើយនៅតែស្ថិតនៅលើទីផ្សារសម្រាប់ Paul Pogbaផងដែរ។

​មិនតែប៉ុណ្ណោះ ក្លឹប​ចិនខាងលើនេះ ​ក៏បានដាក់​លក្ខខ័ណ្ឌ​ដោយ​​​មិន​ត្រូវ​ចំណាយ​លុយ​ទិញ​ទៅ​កាន់ Madrid ឡើយ ​ដើម្បី​​នាំយកBale ទៅ​លេង​ជាមួយ​៕

ប្រភព៖ Thesun