កុំឲ្យចាំយូរ! ​PSG ដាក់ចេញតម្លៃ​ខ្លួនNeymar​​ជាង២២២លានអឺរ៉ូ

វា​មិន​មាន​ភាព​ងាយ​​ស្រួលនោះទេ ​សម្រាប់ក្លឹបBarcelona ក្នុង​ការ​ចុះ​កុងត្រា​យក​ Neymarនៅរដូវ​ក្ដៅ​នេះ​ ខណៈដែល​ក្លឹប Paris Saint-Germain បាន​ប្រកាសពីតម្លៃ​ខ្លួន​​របស់Neymar ​គឺ​មិនតិចជាង​​២២២​លាន​អឺរ៉ូឡើយ។

ម្ចាស់ជើងឯកលីកLigue 1​នេះ គឺមានបំណងចង់ស្តារលុយដែលពួកគេបានចំណាយទៅលើកីឡាករប្រេស៊ីលរូបនេះ ២រដូវកាលកន្លងមក។​

​យ៉ាងណាមិញ នៅ​មិន​ទាន់មាន​ក្លឹប​ណា​​ដាក់​សំណើ​មក​​PSG នៅ​ឡើយនោះ​ទេ។

គួររម្លឹកថា Neymar​​បាន​ផ្ទេរ​​ពី​Barcelonaមកកាន់ក្លឹបParis Saint-Germainក្នុង​តម្លៃ​២២២​លាន​អឺរ៉ូ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ ២០១៧៕

ប្រភព៖ Marca