ចុម! តារាស៊ិចស៊ី ថៃ ស្រី​នាង ប្រកាស​ដក​ពាក្យបណ្តឹង​វិញ ក្រោយ​ប្រុសស្នេហ៍​​សុំ​ទោស
កម្សាន្ត
1.21K

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយតារាស៊ិចស៊ី ថៃ ស្រី​នាង ដែលជាអ្នកលក់ផលិតផលអនឡាញ ស្លៀកស៊ិចស៊ីលើសកម្រិតបង្ហញដើមទ្រូង ត្រកៀកស៊ិចស៊ីរហូតមានការរិះគន់ក្នុងបណ្តាញសង្គមនោះ ត្រូវបានប្រុសស្នេហ៍វាយជាច្រើនលើកជាច្រើនសារបណ្តាលឲ្យរបួសពេញមុខមាត់ រហូតនាងទ្រាំមិនបានបង្ហោះហ្វេសប៊ុក សុំឲ្យសមត្ថកិច្ចជួយចាត់វិធានការតាមច្បាប់នោះ ពេលនេះបែរជាសម្រេចចិត្តដកពាក្យបណ្តឹងវិញ ក្រោយ​ប្រុសស្នេហ៍គឺ លោក ទឹម សា​វុ​ធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​​ សុំ​ទោសនាង ។

ជាក់ស្តែងយោងតាមការបង្ហោះរបស់ ថៃ ស្រីនាង បានសរសេរថា « នាង​ខ្ញុំ សុំ​អភ័យទោស​ផង សំរាប់​រឿងរ៉ាវ កាលពី​ថ្ងៃ 08 07 2019 ដោយ​ខ្ញុំ​ខឹង​ច្រលោត​ពេក បាន​ផុស​រូប ក្នុង​បណ្តាញ​សង្គម fb តែ​ពេល​នេះ​ខ្ញុំ​បាន​សំរេច​ដក​ពាក្យបណ្តឹង​វិញ​ហើយ ព្រោះ​គាត់​បាន​សុំ​ទោស និង​សន្យា​ថា ឈប់​អោយ​មាន រឿង​បែប​នេះ​ទៀត​ហើយ ម្យ៉ាងទៀត ខ្ញុំ​មិន​ចង់អោយ​គាត់​បាត់បង់ កិត្តិយស និង​ការងារ​ទេ គាត់​ជា​មនុស្ស​ល្អ​គ្រប់យ៉ាង គ្រាន់តែ​ច​រឹក ឆេវឆាវ និង​ប្រចណ្ឌ ខុស​រឿង​តែ​ប៉ុណ្ណោះ សង្ឃឹមថា​បងប្អូន​ក្នុង fb និង​ថ្នាក់ដឹកនាំ អធ្យាស្រ័យ និង​អភ័យទោស អោយ​គាត់ ព្រមទាំង​នាង​ខ្ញុំ​ផង។ ខ្ញុំ​ទាំង​ពី បាន​ស្រលាញ់​គ្នា ពិតប្រាកដ​មែន មិន​អាច​បែក​គ្នា​បាន​ទេ សូម​បងប្អូន យល់​អារម្មណ៍ ពួក​ខ្ញុំ​ផង​ចុះ​»​។

សូមបញ្ជាក់ផងដែរថា ក្រោយមានការបង្ហោះសុំឲ្យសមត្ថកិច្ចចាត់វិធានការទៅលើប្រុសស្នេហ៍គឺលោក ទឹម សា​វុ​ធ ខាងលើ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩​ ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ និង​ទំនាក់ទំនង​ទៅ​ជន​រង​គ្រោះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ហើយពេលនោះដោយសារ​តារាស៊ិចស៊ី ថៃ ស្រី​នាង អស់កម្លាំង​ខ្លាំងនិងមានរបួសធ្ងន់ មិន​អាច​ចេញពីផ្ទះ​ទៅ​ដាក់​ពាក្យបណ្តឹង​បាន ទើប​សំណូមពរ ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​ពាក្យបណ្តឹង នៅ​ក្នុងផ្ទះ​របស់​គាត់ នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក តែ​ម្តង ចុងក្រោយក៏ដកពាក្យបណ្តឹងវិញ៕