​ឪពុក​Neymar​ខឹងសម្បារនឹង​PSG ​ក្រោយចេញសេចក្ដីថ្លែងការណ៍​ក្លឹបនឹងពិន័យNeymar ខណៈពួកគេដឹងថា..

​ឪពុករបស់តារាឆ្នើម Neymar បានឆ្លើយតបទៅ Paris Saint-Germain ដែលបានចេញសេចក្ដីថ្លែងការណ៍ ដែលថាក្លឹបនឹងពិន័យ ខ្សែប្រយុទ្ធប្រេស៊ីល បន្ទាប់ពីរូបគេមិនត្រលប់ទៅចូលរួមហ្វឹកហាត់តាមការសន្យា។

ហើយនៅក្នុងបទសម្ភាសន៍ជាមួយនឹង Fox Sport Brazil លោក Neymar Sr. បានចេញមុខប្រតិកម្មយ៉ាងរហ័ស ជុំវិញហេតុផលដែលកូនប្រុសរបស់ខ្លួន មិនអាចធ្វើដំនើរទៅបារាំងបាន រហូតដល់ថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះ។

លោកបាននិយាយថា៖«យើងមានកម្មវិធីពាណិជ្ជកម្ម និង កម្មវិធីរបស់ស្ថាប័ន្ថ ដើម្បីទៅចូលរួម គឺកម្មវិធី Neymar Institute ដែលប្រព្រឹត្តទៅ៥ឆ្នាំមកហើយ។​ PSG ក៏មានវត្តមានរបស់ប្រធានក្លឹប Nasser ដែលចូលរួមដោយផ្ទាល់ខ្លួនផងដែរ។ សំរាប់ហេតុផលនេះ ខ្ញុំមិនយល់ពីហេតុផលដែលក្លឹបចេញសេចក្ដីថ្លែងការណ៍ទេ។ ពិតណាស់យើងមានការខឹងសម្បារ ព្រោះ PSG ក៏ដឹងច្បាស់ពីស្ថានភាពរបស់យើងផងដែរ»៕

ប្រភព៖ SPORT, cambotrends