ព្រះទីន័ងថ្មីរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ម៉ាក RANGE ROVER Special Edition
ព័ត៌មាន
14.5K

ភ្នំពេញ​​៖ យោងតាមហ្វេសប៊ុកផ្លូវ Royal du Cambodge បានបង្ហាញពីព្រះរាជដំណើរ របស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ខេត្តក្រចេះ ដើម្បីយាងជារាជាធិបតីភាពក្នុងព្រះរាជពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩ តាមរយៈព្រះទីន័ង ដែលជាប្រភេទរថយន្តម៉ាក RANGE ROVER Special Edition ដែលមាន៣បាំង និងជាប្រភេទរថយន្តដែលបញ្ជាទិញដោយមេដឹកនាំធំៗលើពិភពលោក ខណៈដែលកន្លងមក ប្រជានុរាស្ត្រតែងតែឃើញព្រះអង្គយាងតាមព្រះទីន័ងម៉ាក ឡិចស៊ីស ៤៧០ តាំងពីព្រះអង្គឡើងគ្រងរាជសម្បត្តិតាំងពីឆ្នាំ២០០៤ មកម្ល៉េះ៕