សមត្ថកិច្ចចុះទៅធ្វើពាក្យបណ្តឹងដល់ផ្ទះ តារាស៊ិចស៊ី កញ្ញា​ ថៃ​ ស្រីនាង ក្នុងករណីប្រុសស្នេហ៍វាយធ្វើបាបរបួសធ្ងន់លើកទៅ១៣០ដង!
កម្សាន្ត
17.3K

ភ្នំពេញ៖ បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើ​ Account Facebook របស់ជនរងគ្រោះឈ្មោះ​ ថៃ​ ស្រីនាង​ ដែលល្បីលក់ផលិតផលតាមOnline មានដើមទ្រូងធំៗ បង្ហាញរូបរាងដ៍ស៊ិចស៊ីនោះ ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មាន​ ជាច្រើននៅលើបណ្តាញសង្គម​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយប៉ុស្តិ៍នគរបាលបឹងកក់១​ ខណ្ឌទួលគោក​ បានធ្វើការស្រាវ​ជ្រាវ និងទំនាក់ទំនងទៅកាន់ជនរងគ្រោះដើម្បីធ្វើការសាកសួរបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ។

លទ្ធផល ដោយស្ថានភាពរងរបួសធ្ងន់ធ្វើអោយជនរងគ្រោះអស់កម្លាំងខ្លាំង ដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន​ គាត់ក៏បានសំណូមពរឲ្យសមត្ថកិច្ចទៅជួយទៅធ្វើពាក្យបណ្តឹងនៅផ្ទះរបស់គាត់​ ដោយនគរបាលប៉ុស្តិ៍បានធ្វើពាក្យបណ្តឹងរួចរាល់ហើយ និងបន្តចាត់ការតាមនិតិវិធីច្បាប់ ។

សូមអរគុណនូវការផ្តល់ព័ត៌មានដល់សមត្ថកិច្ចយើងខ្ញុំ៕