តារាស៊ិចស៊ី ថៃ ស្រីនាង ត្រូវប្រុសស្នេហ៍ វាយធ្វើបាបលើកទី១៣០ដង!!!​
កម្សាន្ត
7.48K

មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ខណៈដែល តារាស៊ិចស៊ី ថៃ ស្រីនាង ដែលល្បីលក់ផលិតផលតាមOnline មានដើមទ្រូងធំៗ បង្ហាញរូបរាងដ៍ស៊ិចស៊ីនោះ ស្រាប់តែត្រូវបុរសជាសង្សារ វាយធ្វើបាបលើកទី១៣០ដង បណ្តាលឲ្យរងរបួសពេញមុខមាត់តែម្តង។

តាមប្រភពព័ត៌មានពីកញ្ញា ថៃ ស្រីនាង ដែលផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកបានលើកឡើងថា សង្សាររបស់នាងមានឈ្មោះ ទឹម សាវុធ អាយុ៤៦ឆ្នាំ តែងតែប្រច័ណ្ឌ ស្ទើរតែដូចមនុស្សមានសតិមិនល្អ ហើយបោកបំផ្លាញទ្រព្យសម្បត្តិ និងអីវ៉ាន់នាងខ្ទេចខ្ទី ថែមទាំងវាយទះតប់ ពេលខ្លះក៏ចាប់នាងក្បាលបោកនឹងជ្រុងគ្រែ រហូតបែកមុខមាត់ ហើមមុខពោរតែម្តង គ្មានត្រាប្រណីនោះឡើយ ទាំងដែលនាងជាមនុស្សស្រីទន់ខ្សោយ។

ជាក់ស្តែងយោងតាមគណនីFacebook របស់តារាស៊ិចស៊ី កញ្ញា ថៃ ស្រីនាង បានបង្ហោះថា​« លើកនេះទី១៣០ហេីយ ដែលអាថោកទាបនេះវាយខ្ញុំ ស្អែកខ្ញុំនិងឡាយ វីដេអូ ឲ្យសមត្ថកិច្ចចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង»៕