ចុម! តារាសម្តែង បញ្ញាសិទ្ធ ត្រូវគេប្តឹងទាមទារសំណង៥ម៉ឺនដុល្លារ ខណៈលោកនឹងប្តឹងតបតវិញ ដោយទាមទារសំណង១០ម៉ឺនដុល្លារ ពីបទបរិហាកេរ្ត៍ ..
កម្សាន្ត
2.54K

ភ្នំពេញ ៖ តារាសម្តែង លោក បញ្ញាសិទ្ធ ហាក់ដូចជាមានរឿងរកាំរកូស ក្នុងវិថីសិល្បៈមិនចេះចប់ មិនចេះហើយ ទាល់តែសោះ ។ ហើយពេលថ្មីៗនេះ ស្រាប់តែមានរឿងថ្មីមួយទៀតបានកើតឡើង ខណៈដែលលោក បញ្ញាសិទ្ធ ត្រូវបានភាគីម្ខាង ប្តឹង ពីបទរំលោភលើសេចក្តីទុកចិត្ត ដោយទាមទារសំណងចំនួន៥០,០០០ដុល្លារ។

ជាក់ស្តែងយោងតាមគណនីFacebook ឈ្មោះ Ma Nuk បានបង្ហោះទាំងស្រុងថា « សូមអញ្ជើញលោក កា បញ្ញាសិទ្ធ មុខរបរសិល្បករ យកលុយមកបង់ធនាគារ សាមិក រយៈពេលប្រាំបីខែហើយ ឫក៏មកតុលាការរាជធានីភ្នំពេញ មកដីកានៅផ្ទះចាស់ ក្រុម៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពីបទ រំលោភលើសេចក្តីទុកចិត្ត (ឆបោកគេ) ដូចមានឯកសារភ្ជាប់មកជាមួយស្រាប់»

ស្រាប់តែតារាសម្តែង លោកបញ្ញាសិទ្ធ ឆ្លើយតបតាមបណ្តាញសង្គមវិញថា « ចិញ្ចឹមគេ និងជួយឧបត្ថម្ភគ្រួសារគេ រយៈពេលជិត២ឆ្នាំ ចុងក្រោយបានត្រឹមខ្មាស់គេ ឪម៉ែអើយ លោកម្ចាស់អើយ ទទួលស្គាល់ការពិតទេ ឬ ក៏ចង់អោយទេវតាបរាមុខទាំងគ្រួសារ អាចាស់មិនដឹងចាស់ ចង់អោយមហាជនដឹងការពិត។ ហាអាចាស់មិនដឹងចាស់ បំពានមេសហា រស់បានមាណឆ្នាំទៀត ឪលោកព្រះអើយជាសាក្សី ជាឪពុកបង្កើត ម្តាយចុង បងស្រីចុង រួមគ្នាសាហាវណាស់ ទេវត្តាអើយ ឯងខំអោយផ្ទះនៅ ខំសុំការងារនៅ RCA អោយធ្វើនិងនៅផ្ទះស៊ីបាយ ៣ខែ ចុងក្រោយ បានត្រឹមចឹងហូ មីចោរលួចលុយនៅ រ៉ាយុទ្ធ ហ្វេនសិន មីចោលឥតអៀនខ្មាស់ តុលាការ ខលលីងនាង ទេវត្តានឹងទទួលពួកថោកទាបជាមិនខាន see you soon» ។ និងបានបង្ហោះទៀតថា « ខ្ញុំបញ្ញាសិទ្ធ សូមប្រកាសដល់សារព័ត៍មានទាំងអស់អោយបានដឹងថា ខ្ញុំនឹងប្តឹងដល់ក្រុមគ្រួសារលោក សី មានុ ដែលបានប្តឹងខ្ញុំទាមទារ ៥ម៉ឺនដុល្លារ ខ្ញុំប្តឹងវិញទាមទារចំនួន ១០ម៉ឺនដុល្លារ ពីបទបរិហាកេរ្តិ៍ ខ្ញុំវិញ ខ្ញុំនឹងធ្វើសន្និសិទ្ធសារព័ត៌មានអោយមហាជនបានដឹងពីរឿងនេះវាយ៉ាងម៉េច មាសសុទ្ធមិនខ្លាចភ្លើង ប្រទេសកម្ពុជា ពិតជាមានយុត្តិធម៍ ១០០% ដែលខ្ញុំជាសិល្បៈកររបស់កម្ពុជា» ។ ទាំងនេះជាការលើកឡើងរបស់លោក បញ្ញា សិទ្ធ ៕