តារាប្រុសរូបសង្ហារលោក​ Nine Naphat តួឯកប្រុស​ក្នុង​រឿង «Friend Zone» នឹង​មក​កម្ពុជា​ជាលើក​ដំបូង នៅថ្ងៃ​ទី២៤ ខាងមុខនេះ
កម្សាន្ត
509

ថៃ៖ តារាថៃល្បីឈ្មោះ លោក Nine Nephat តួឯកប្រុសក្នុងរឿង «Friend Zone» នឹងមកកម្ពុជា ជាលើកដំបូង នៅថ្ងៃទី ២៤ ខែកក្កដា ខាងមុខនេះ នេះជាដំណឹងរីករាយ ចំពោះអ្នកគាំទ្រ ដែលនិយមតាមដានរឿងរបស់តារាប្រុសរូបសង្ហាររបស់ថៃរូបនេះ ដែលអន្ទះសារចង់ជួបផ្ទាល់។

លោក Naphat Siangsomboon ហៅ Nine Naphat នឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងកម្មវិធីសម្ពោធ កម្មវិធីផ្សព្វផ្សាយភាពយន្តថៃ Thai Film Festival 2019» នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៥ ល្ងាច នៅផ្សារទំនើប Aeon Mall សែនសុខ។ កម្មវិធីនេះរៀបចំឡើង ដោយស្ថានតំណាងពាណិជ្ជកម្មថៃ ប្រចាំរាជធានីភ្នំពេញ៕