ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់ នៅផ្លូវជាតិលេខ៥
ព័ត៌មាន
464

កំពង់ឆ្នាំង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តម៉ូតូសង់២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀត រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៧-១១៨ ក្នុងឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង រវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI- 8225 បើកបរដោយឈ្មោះ ស ម៉េងឃៀង ភេទប្រុស អាយុ១៨ឆ្នាំ សិស្សសាលា និងអ្នករួមដំណើរម្នាក់ទៀត មិនស្គាល់ឈ្មោះជិះស្របទិសគ្នាពីជើងទៅត្បូង បានបុកពីក្រោយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1A-5489 បើកបរដោយឈ្នោះ ថុងឆុងហៃ ភេទប្រុស អាយុ៦៥ឆ្នាំ ដែលកំពុងបត់ពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងវាស់វែង យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕