(RIP) លោកជុំ លីណូ ជួបទុក្ខធំឪពុកទទួលមរណភាព ...
កម្សាន្ត
1.2K

យោងតាមគណនីfacebook របស់លោក អ៊ឹម ជីវ៉ា បានបង្ហោះថា ៖ សូមជួយស៊ែShareជាដំណឹងផង ពេលនេះលោកឳពុករបស់តារាចំរៀងលោក ជុំ លីណូ បានទទួលមរណៈភាពហើយ R.I.P. !!! សពត្រូវបានដឹកចេញពីមន្ទីពេទ្យកាល់ម៉ែត្រ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ភូមិចន្លោះរេន ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយសពនិងត្រូវបូជានៅថ្ងៃស្អែកទី២៧ វេលាម៉ោង៥រសៀល។

ក្នុងនោះលោក អ៊ឹម ជីវ៉ា ក៏បាន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់លោកឳពុកតារាចំរៀង លោកជុំលីណូផង និងសូមវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយលោកបានកោតសរសើដោយស្មោះចំពោះ លោកជុំលីណូ ទោះបីឪពុកឈឺដល់ថ្នាក់សង្រ្គោះបន្ទាន់ ក៏មិនហ៊ានសុំអំណោយ ឬប្រាប់អ្នកសិល្បៈអោយដឹងដែរ ទាល់តែគាត់ទទួលមរណៈភាពបានលោកដឹង មិនមែនដូចអ្នកសិល្បៈ ខ្លះយកម៉ែឪមានជំងឺធ្វើអាជីកម្មរកអំណោយ ដើម្បីបានលុយដាកហោប៉ៅខ្លួនឯងទេ ។

លោកបន្តថា សុំទោសនិយាយត្រង់បន្តិចហើយ ៕