ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅខេត្តកំពង់់ធំ
ព័ត៌មាន
428

កំពង់ធំ៖ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួខ្នង យ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ០៨និង៤០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ ស៊ន ជុំ ភេទប្រុស អាយុ ៦៨ឆ្នាំ ប្រពន្ធឈ្មោះ ឈឹម ខេង អាយុ ៦៦ឆ្នាំ ផ្ទះទំហំ៦មx៨ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ។

សម្ភារខូចខាតរួមមាន៖

-ឆេះផ្ទះ ១ខ្នងទាំងស្រុង

-គោយន្តកន្រ្តៃ ១គ្រឿង

-ម៉ូតូ សេ១០០កូរ៉េ ១គ្រឿង

-គ្រែឈើ២ ទូឈើ ១

-ប្រាក់រៀលចំនួន ១០០០០០០រៀល

-ប្រាក់ដុល្លាចំនួន២០០$

-សម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់៖ ករណីខាងលើមិនបង្កឲ្យមានរបួសដល់មនុស្សឡើយ៕