ចុម! កុមារី ញិល អែនជិលរិកា អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទីមួយ រួមនិងប្អូនប្រុស ត្រូវបានគេល្បូងយកទៅបាត់ ពេលនេះគ្រួសារកំពុងប្រកាសតាមរក !!!
កម្សាន្ត
2.97K

ប្រិយមិត្តនៅចាំទេ កុមារី ញិល អែនជិលរិកា កូនខ្មែរ កាត់អាមេរិក ដែលបានចូលរួមក្នុងការប្រកួតក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទីមួយ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងនោះ ថ្មីៗនេះ នៅលើបណ្តាញសង្គមរបស់បងប្រុសនាង បានបង្ហោះថា មានស្រ្តីម្នាក់បានល្បួងយកនាងនិងប្អូនប្រុសទៅបាត់។

ម្ចាស់គណនីមានឈ្មោះថា Chheng TiMa បានរៀបរាប់ថា « មិនអស់ថ្មទេ សូមជួយសែរ ម្នាក់មួយមក ខ្ញុំបាទឈ្មោះl ឆេង ទីម៉ា បានបាត់ ប្អូនប្រុស និងប្អូនស្រី ២នាក់ដូចក្នុងរូប​ បើបងប្អូនណាបានឃេីញ សូមមេត្តាជួយផ្ដល់ដំណឹងអោយផង លេខទូរសព្ទ័ខ្ញុំបាទ Tell:0969233184; 093344156 096 60 43 563 សូមមេត្តាជួយshareជាបន្ទាន់ផង ព្រោះក្រុមគ្រួសារកំពុងតែរងចាំកូន (បញ្ជាក់មានស្រី្តម្នាក់មកពីអាមេរិក​ មកល្បួងយកកូនខ្ញុំទៅ Facebook ​ស្រី្តម្នាក់នោះឈ្មោះ Ry Cham"។ សូមដោះលែង ក្មេងទាំងពីនាក់ មកវិញមក មេត្តា អាណិត ក្មេងៗផង" តែទោះបីជាយ៉ាងណា ម្ចាស់គណនីនេះ បានត្រឹមតែបង្ហើបពីមុខមាត់របស់ស្ត្រីម្នាក់ ដែលបានល្បួងប្អូនស្រីគាត់ទៅតែប៉ុណ្ណោះ៕