យក្សគក់ ដែលល្បីក្នុងសិល្បៈល្ខោនបាសាក់ធ្លាប់ទទួលបានប័ណ្ណសរសើរពីសម្តេចនាយករដ្ឋមន្ត្រី ពេលនេះកំពុងធ្លាក់ខ្លួនឈឺផ្អាកពីអាជីព
កម្សាន្ត
749

យោងតាមគណនីFacebookឈ្មោះ Bun Chan បានបង្ហោះសារពីជីវិតដ៍លំបាករបស់លោកលោក ផាន់ យឿង ហៅយក្សគក់ ដែលលោកជាសិល្បៈករល្ខោនបាសាក់ដែលសំដែងនៅវង់ល្ខោនបាសាក់ តាប៉េងប៉ោះប្រចាំ ខេត្តកំពង់ចាម កំពុងតែជួបការខ្វះខាតខ្លាំង ស្របពេលដែលលោកមានជំងឺទឹកនោមផ្អែម ត្រូវសម្រេចចិត្តផ្អាកពីអាជីពយក្សល្ខោន ។

ក្នុងនោះគណនីខាងលើ បានលើកឡើងថា លោក ផាន់ យឿង ហៅយក្សគក់គឺជាសិល្បៈករល្ខោនបាសាក់ដែលសំដែងនៅវង់ល្ខោនបាសាក់ តាប៉េងប៉ោះប្រចាំខេត្តកំពង់ចាម ដែលរូបលោក (យក្សគក់) មានទេពកោសល្យយ៉ាងល្អក្នុងការសំដែងដែលដើរតួរជាយក្សរហូតទទួលបានប័ណ្ណសសើរពីសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ ២០១៤ ប៉ុន្តែជាអកុសល សព្វថ្ងៃនេះរូបលោកបានផ្អាកការសំដែងពីវង់សិល្បៈល្ខោនបាសាក់ជាបណ្តោះអាសន្ន ដោយសារមានជំងឺប្រចាំកាយ (ជំងឺទឹកនោមផ្អែម) ហើយរូបលោកនៅពេលនេះកំពុងខ្វះខាតថរិកាក្នុងការព្យាបាលជំងឺ។ ដូច្នេះសម្រាប់បងប្អូន រឺសប្បុរសជនណាចង់ជួយរឺឧបត្ថម្ភដល់រូបលោកអាចទំនាក់ទនងបានទៅកាន់ Account Facebook ប្អូនស្រី Chorvy Basak រឺទំនាក់ទំនងតាមលេខទូរស័ព្ទ 0977878297 សូមអរគុណ ៕