ចុម! ផ្អើលរឿងពេទ្យឆ្មបខេត្តតាកែវ បង្កើតកូន ភ្លេចយកបង់រុំរបួសចេញពីក្នុងដៃស្បូវអ្នកជំងឺ !!!
ព័ត៌មាន
1.4K

តាកែវ ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ខណៈដែលពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បង្កើនកូនឲ្យពលរដ្ឋ ដោយការធ្វេសប្រហែស ភ្លេចយកបង់ រុំរបួស ពីដៃស្បូនស្រី្តឆ្លងទន្លេ បណ្ដាលឲ្យអ្នកជំងឺឈឺចុកចាប់ និង មានឈាមហូរ ត្រូវបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រហូតនាងមានមេរោគឆ្លង កំពុងសម្រាកព្យាបាលក្នុងសភាពធ្ងន់ធ្ងរ។

តាមប្រភពពីឈ្មោះ មុន ឈិន ជាប្ដីស្រ្តីរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួន បានមកឆ្លងទន្លេ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយឆ្លងទន្លេធម្មតា ដោយមានពេទ្យឆ្មបស្រ្តីម្នាក់ ឈ្មោះ សុធា ជាអ្នកបង្កើត។ លុះបង្កើតហើយបាន៣ថ្ងៃខ្លួន នាំប្រពន្ធមកសំរាកនៅផ្ទះ ក្នុងស្រុកសំរោងបានមួយថ្ងៃ ស្រាប់តែប្រពន្ធរបស់ខ្លួន ចុកពោះយ៉ាងខ្លាំង ហើយក្រុមគ្រួសារ បានយកទៅពេទ្យឯលជនក្នុងឃុំ ត្រូវពេទ្យពិនិត្យ ឃើញកំប្រេស នៅក្នុងស្បូន ហើយក៏វះយក តែហូរឈាមចេញច្រើនពេក ពេលនោះក្រុមគ្រួសារ ក៏បានបញ្ជូនបន្តមកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ពេទ្យបានប្រាប់ថា ប្រពន្ធរបស់ខ្លួនមានមេរោគឆ្លង នៅក្នុងស្បូនហើយ និងកំពុងសំរាកព្យាបាលក្នុងសភាពធ្ងន់ធ្ងរ។

ពាក់ព័ន្ធទៅនឹងការបង្កើតកូន ភ្លេចយកបង់រុំរបួសនៅ ក្នុងស្បួនស្រ្តីឆ្លងទន្លេ រហូតមានការShareចែករំលែកកក្រើកបណ្តាញសង្គមខាងលើនេះដែរ លោក នុត សីណាត ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា មន្ទីរកំពុងតែធ្វើការស្រាវជ្រាវ បើពិតដូចជាការបង្ហោះ របស់បុរសជាប្ដី ស្រី្តរងគ្រោះយើងនិងមានវិធានការ ទៅលើគ្រូពេទ្យ ដែលធ្វើការធ្វេសប្រហែស នោះជាក់ជាមិនខាន ៕