Real Madrid ​​បានកំណត់ថ្ងៃចុះហត្ថលេខាជាមួយ Paul Pogba...

ក្លឹប Real Madrid បានត្រៀមខ្លួនរួចជាស្រេច ថាពួកគេត្រូវតែចុះហត្ថលេខាលើកីឡាករ Paul Pogba នៅមុនថ្ងៃទី០១ខែកក្កដាខាងមុខ ពោលគឺនៅមុនពេលដែលកីឡាករសញ្ជាតិបារាំងរូបនេះ ចាប់ផ្តើមការប្រកួតមិត្តភាពជាមួយក្រុម Man Utd​។

គួរបញ្ជាក់ផងដែរថា ក្រុម Real Madrid ត្រូវបានគេយល់ថាមានភាគរយខ្ពស់នៅក្នុងការចុះហត្ថលេខាលើ Paul Pogba បន្ទាប់ពីខ្សែបម្រើរូបនេះបានសារភាពថាខ្លួនចង់ចាកចេញពីក្រុម Manchester United នៅរដូវក្តៅខេះ ។

តែទោះជាយ៉ាងណាក៏ដោយកិច្ចសន្យា ដែលមានសក្តានុពលមួយ សម្រាប់ Pogba នឹងអាចធ្វើឡើងនៅមុនថ្ងៃទី០១ខែកក្កដាខាងមុខនេះ ខណៈដែលគ្រូបង្វឹកលោក Ole Gunnar Solskjaer ចង់ឱ្យកូនក្រុមរបស់លោកចាប់ផ្តើមជួបជុំគ្នា ធ្វើការហ្វឹកហាត់មុនចាប់ផ្តើមការប្រកួតមិត្តភាព ។

យ៉ាងណាមិញជាលទ្ធផលតាមប្រភពពីកាសែតអេស្ប៉ាញ AS បានរាយការណ៍ថាក្រុម Real Madrid នឹងខិតខំប្រឹងប្រែង ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះនៅរយៈពេល២សប្តាហ៍ខាងមុខនេះ ។

មិនតែប៉ុណ្ណោះមានពាក្យចចាមអារាមជាច្រើនបាននិយាយថាក្រុមបិសាចក្រហម Manchester United ចង់បានកិច្ចព្រមព្រៀងមួយនៅក្នុងទឹកប្រាក់ប៉ុន្មាន១៥០លានផោន សម្រាប់ Pogba ៕

ប្រភព៖ FoxsportsAsiacambotrends