ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែមិថុនា ភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ព័ត៌មាន
3.21K

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែមិថុនា ឆ្នាំ២០១៩ កម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើប្រទេសឡាវ និងវៀតណាម ជាមួយនិងរបបខ្យល់មូសុងនិរតីបក់ក្នុងកម្រិតមធ្យម។

លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពអាកាសធាតុ មានដូចខាងក្រោម៖

១- បណ្តាខេត្ត ក្រុងនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនោះ ក៏អាចមានផ្នែកខ្លះខ្លាំង។

២- បណ្តាខេត្តនៅតំបន់ខ្ពស់រាបភាគខាងជើង និងឦសាន្ត ក៏នឹងអាចមានភ្លៀងផងដែរ តែក្នុងកម្រិតពីខ្សោយទៅមធ្យម។

៣- បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ពិសេសតំបន់ទំនាបកណ្តាល៕