ឈីលី បំបាក់ជប៉ុនដោយលទ្ធផល​៤-0 នៅCopa America(មានវីដេអូ)

ក្រុមជម្រើសជាតិChile ចាប់ផ្ដើមការពារតំណែងជើងឯករបស់ខ្លួន ជាមួយនឹងជ័យជំនះទល់នឹងក្រុមជប៉ុន ដោយលទ្ធផល ៤-០ នៅក្នុងទីក្រុង Sao Paulo កាលពីយប់​មិញ​។

គួរជម្រាបថា ​​Alexis Sanchez ​ខ្សែប្រយុទ្ធ​របស់ Manchester United ជាអ្នករកគ្រាប់បាល់បាន១គ្រាប់ និងEduardo Vargas រកបាន២គ្រាប់ ហើយ Erick Pulgar រកបាន១គ្រាប់ទៀតផងដែរ។​

យ៉ាងណាមិញ ​​ជប៉ុន ដែលបញ្ជូនកីឡាករមកចូលរួម ភាគច្រើនសុទ្ធតែជាយុវជន ក៏ទទួលបានឱកាសផងដែរ ប៉ុន្ដែ មិនអាចសម្រេចរកគ្រាប់បាល់បានឡើយ។

គួរបញ្ជាក់ថា ហើយក្រុមឈីលី នឹងធ្វើការប្រកួត ទល់នឹងអេក្វាឌ័រ នៅថ្ងៃសៅរ៍រខាងមុខនេះ ខណៈដែលជប៉ុន ត្រូវប៉ះអ៊ុយរូហ្គាយ នៅថ្ងៃសុក្រ៕