អតីតភរិយាឯកឧត្តម ថៃ នរៈសត្យា ទម្លាយខ្ទេចគ្មានសល់ ក្រោយលោកបង្ហាញមុខភរិយាថ្មី ដែលជាបងប្អូនជីដូនមួយបង្កើតរបស់ខ្លួន!
កម្សាន្ត
20.9K

ភ្នំពេញ៖ ក្រោយមានការភ្ញាក់ផ្អើល ទៅលើរឿង ឯកឧត្តម ថៃ នរៈសត្យា បានបើកបង្ហាញមុខភរិយាថ្មី ឈ្មោះ ទេព សុធីតា ក្នុងពិធីឡើងគេហដ្ឋានថ្មីក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ពេលនេះកាន់តែភ្ញាក់ផ្អើលឡើងថែមទៀត ដោយអតីតភរិយាឯកឧត្តម ថៃ នរៈសត្យា បានទម្លាយរឿងរ៉ាវខ្ទេចគ្មានសល់ក្នុងថ្ងៃខួបកំណើតរបស់កូនស្រី ទាំងស្រុងថា « កាលពី ២៤ឆ្នាំមុន នៅពេលថ្មើរនេះម៉ាក់បានប្រសូតកូនស្រីម្នាក់ដែលស្អាតគួរជាទីស្រឡាញ់របស់គ្រួសារ បងប្រុសកូនទាំងពីរនាក់សើចញញឹមប្រលែងនឹងកូនមិនទៅណាឆ្ងាយពីអូនឡើយ ព្រោះខ្លាចមានគេមកដណ្ដើមយកកូនទៅ ព្រោះតែមានចាស់ៗជន្លលេងថាយកប្អូនហើយយកៗ ហេតុនេះទើបបងប្រុសកូនទាំងពីរមិនទៅណាឆ្ងាយពីកូនទេគឺនៅយាមអង្រឹងកូនម្ខាងម្នាក់។ ម៉ាក់សប្បាយចិត្តខ្លាំងណាស់ទោះបីម៉ាក់ស្ថិតនៅក្នុងភាពល្វើយខ្សោយអស់កម្លាំងយ៉ាងណាក៏ដោយក៏មានកម្លាំងចិត្ត និងមានសុភមង្គលបំផុតព្រោះតែមានកូនប្ដីនៅជុំគ្នា។ពេលនោះប៉ារបស់កូនៗល្អខ្លាំងណាស់គឺជាឪពុកម្នាក់ដែលស្រលាញ់ប្រពន្ធស្រឡាញ់កូនស្រឡាញ់ក្រុមគ្រួសារគួរជាទីឱ្យគោរពជាទីបំផុត។ ប៉ុន្តែបន្ទាប់ពីកូនធំបន្តិចមកម៉ាក់ក៏បានទៅជួបគ្រួសារម្ដាយមីងបង្កើតគឺប្អូនរបស់ម្ដាយម៉ាក់បង្កើតរស់នៅឯកំពង់ឆ្នាំងដោយសារម៉ាក់យាយកូន គាត់ទាមទាររកប្អូននឹកប្អូនគាត់ខ្លាំងពេក ម៉ាក់ក៏តាមដើរស្វែងរករហូតទើបជួបគ្រួសារមួយនោះហើយក៏នាំយកចូលផ្ទះ។ តែបំផុតកូនដឹងហើយដូចសព្វថ្ងៃនេះស្រីម្នាក់នោះសាហាវខ្លាំងបំផុត គឺគេមិនបានគិតពីក្រុមគ្រួសារយើងទេ វានៅក្មេងសោះហើយមានប្ដីទៀតបែរជាលួចសហាយស្មន់នឹងគ្នានៅលើផ្ទះម៉ាក់ ទីបំផុតអ្វីៗដូចសព្វថ្ងៃនេះ។បានហើយឈប់និយាយពីគេយើងនិយាយពីម៉ែកូនយើងវិញ ថ្ងៃនេះជាថ្ងៃកំណើតកូនម៉ាក់សូមជូនពរកូនដោយកូនជួបតែសេចក្ដីសុខនិងជោគជ័យគ្រប់យ៉ាងក្នុងជីវិត ពួកយើងបានជួបព្យុះភ្លៀងបក់បោកមកលើគ្រួសារយើងជួបគ្រប់គ្នារួចហើយ ហេតុនេះចាប់ពីពេលនេះទៅសូមឱ្យគ្រួសារយើងបានសុខរវាងម្តាយនិងកូនមានតែការយល់ចិត្តស្រលាញ់គ្នា ផ្ដល់កម្លាំងចិត្តឲ្យគ្នាជួយគ្នាគ្រប់ពេលលំបាក។ ម្ដាយម្នាក់នេះប្ដេជ្ញាថានឹងរស់ដើម្បីពួកកូនសប្បាយចិត្តជាមួយនឹងកូន ដោយមិនគិតពីអ្វីទាំងអស់ អ្វីដែលកន្លងហួសហើយឲ្យវាទៅចុះម៉ាក់លែងឈប់គិតនឹកនាវាទៀតហើម៉ាក់សន្យា។ រីករាយថ្ងៃខួបកំណើតកូនស្រី កូនទាំងបី គឺជាបេះដូងម្ដាយគឺជាជីវិតម្ដាយ»។

សាររបស់អ្នកស្រី បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕