Atletico Madrid ឈានដល់ការចុះហត្ថលេខាលើ​​​Ronaldo​ទី២ តម្លៃ​១០០​លានផោន

​ក្លឹប Atletico Madrid បានឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ១០០លានផោន ជាមួយនឹងក្រុម Benfica ដើម្បីចុះហត្ថលេខាលើកីឡាករ Joao Felix​។នេះបើយោងតាមរបាយការណ៍ពីអេស្ប៉ាញ។

​យ៉ាងណាមិញ Felix កំពុង​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបកំពូលៗជាច្រើន នៅរដូវក្តៅនេះ ដូចជាក្លឹប Manchester United, Manchester City និង Liverpool របស់ក្របខណ្ឌ Premier League ផងដែរ​។

ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ១៩ឆ្នាំរូបនេះ ហាក់ដូចជាចាប់អារម្មណ៍ក្នុងការផ្ទេរទៅលេងនៅក្របខណ្ឌ La Liga ជាង ជាមួយនឹងក្រុម Atletico Madrid ដែលដឹកនាំដោយគ្រូបង្វឹកលោក Diego Simeone​។

​មិនតែ​ប៉ុណ្ណោះ បើយោងតាមការ​ផ្សាយរបស់ Marca បានរាយការណ៍ថាក្លឹប Atletico Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Benfica ហើយ ដើម្បីចុះហត្ថលេខាលើ Felix​៕

ប្រភព៖ Mirror, cambotrends