(ព័ត៌មានបឋម) លិចទូកទេសចរ មួយគ្រឿង នៅក្រុងព្រះសីហនុ
ព័ត៌មាន
26K

ព្រះសីហនុ៖ (ព័ត៌មានបឋម) តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីលិចទូកទេសចរមួយគ្រឿង បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងនៅចន្លោះម៉ោង១២ថ្ងៃត្រង់ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ចំណុចកំពង់ផែ​ ជិត​ម្លប់ជ្រៃប៉ោកី​ ទល់មុខកាស៊ីណូឃ្វីនកូ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តែចំពោះករណីនេះ នៅមិនទាន់ដឹងថា មានអ្នកណាខ្លះរងរបួសឬក៏អត់នៅឡើយនោះទេ ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕