ខ្យល់កន្ត្រាក់ បោកបក់បំផ្លាញរោងស្នាក់នៅរបស់ប្រជាពលរដ្ឋ សាលារៀន និងបាក់រលំទ្រេតបង្គោលភ្លើងជាង១០ដើម
ព័ត៌មាន
296

កំពង់ធំ៖ ករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានបោកបក់ បំផ្លាញរោងស្នាក់នៅរបស់កម្មករ ដំបូលសាលារៀន និងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាត ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅលើទំនប់ មាត់បឹងរៀលតំបន់វាលក្រោម ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ខ្យល់កន្ត្រាក់បានបក់រលំរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋចំនួន ៤រោង , របើកដំបូលសាលារៀនចំនួន ១ខ្នង​ និងរលំដួលបង្គោលភ្លើងចំនួន ២ដើម និងទ្រេតចំនួន១០ដើមផងដែរ៕