ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១០កញ្ចប់ធំតូច នៅខណ្ឌដូនពេញ
ព័ត៌មាន
375

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង១៥នាទីយប់ នគរបាលប៉ុស្តិ៍ស្រះចកស្រាវជ្រាវឈានដល់បើកកិច្ចប្រតិបត្តិការបង្រ្កាប ករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន១០កញ្ចប់តូចធំ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យឈ្មោះ លី ផាន់និត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទីលំនៅមិនពិតប្រាកដ។

ដកហូតវត្ថុតាងមាន៖

-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១០កញ្ចប់ ក្នុងនោះមួយកញ្ចប់ធំ និងប្រាំបួនកញ្ចប់តូច

-បំពង់ជ័រ ពណ៌លឿងមួយ សម្រាប់ចូកគ្រឿងញៀន និងកូនថង់ប្លាស្ទិចមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញខណ្ឌ និងប៉ុសិ៍្តកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕