រថយន្តហាយឡែនឌ័រ បុកជាមួយរថយន្តមិនចាំម៉ាកមួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ
ព័ត៌មាន
230

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បុកជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ដែលរត់បាត់ពីកន្លែងកើតហេតុ នាវេលាម៉ោង ១១ និង ២០នាទីត្រូវនឹងថ្ងៃទី ១៤ ខែមិថុនាឆ្នាំ ២០១៩ ដែលនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីដែល ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសម្ដីបងប្អូនប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុនោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ដែលមិនចាំម៉ាកក៏បានទៅបុកនឹងរថយន្តហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AG 6812 បណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ចំណែកឯម្ចាស់រថយន្តរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌពោធិ៍សែនជ័យក៏បានចុះមកវាស់វែងរួចយករថយន្តទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕