ផ្អើលខ្លាំងពេញFacebook! ហួសថ្លែង នាំគ្នាបង្ហោះម៉ូតូពេញផ្លូវ មិនក្រែងនៅចំណុចរូបសំណាក លោកយាយម៉ៅ សក្តិសិទ្ធិ!!!
ព័ត៌មាន
5.95K

មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមFacebook ខណៈដែលឃ្លីបវីដេអូ ក្រុមអ្នកជិះម៉ូតូមួយជាច្រើនគ្រឿង នាំគ្នាមកកម្សាន្តមក​រមណីយដ្ឋាន​ភ្នំ​បូក​គោ បែរជាមកដល់ចំណុចរូបសំណាកយាយម៉ៅ ដែលជាកន្លែងមហាជនខ្មែរមានការគោរពសក្ការៈ ស្រាប់តែបង្ហោះម៉ូតូ ក្នុងល្បឿនលឿន ដោយមិនខ្លាចគ្រោះថ្នាក់ ទាំងសំឡេងលាន់ទ្រហឹង ដូចជាគ្មានសណ្តាប់ធ្នាប់ និងមិនគោរពរូបសំណាក ដែលពលរដ្ឋចាត់ទុក្ខថាជាទីតាំងបួងសួងសុំសេចក្តីសុខទាល់តែសោះ។

យោងតាមអាខោនFacebookឈ្មោះ Mrr Reoun បានបង្ហាញនូវសកម្មភាពក្រុមអ្នកជិះម៉ូតូមួយចំនួន បង្ហោះម៉ូតូនៅទីនោះ ធ្វើឲ្យមហាជនពេញលើបណ្តាញសង្គមរិះគន់យ៉ាងខ្លាំង ហើយក្នុងនោះឈ្មោះ Mrr. Reoun ដែលជាបុគ្គលបង្ហោះវីដេអូនេះ ក៏បានសរសេររៀបរាប់ទៅវិញថា៖ “ខ្ញុំមិនមែនជាRider ហើយខ្ញុំក៏មិនជាអ្នកចេះបង្ហោះម៉ូតូអីដែរ ប៉ុន្តែខ្ញុំគ្រាន់តែថតវិដីអូផុសជូនបងប្អូនមើលតែប៉ុណ្ណោះ សូមបងប្អូនជ្រាបហើយកុំយល់ច្រលំ បើខ្ញុំនិយាយខុសនៅប្រការណាមួយ ខ្ញុំសុំលើកម្រាមដៃដប់សុំទោសបងប្អូនទាំងអស់គ្នាផង។ តែជាចុងក្រោយខ្ញុំសុំបញ្ជាក់ផងថា មិនមែនអ្នកដែលស្រលាញ់ការជិះម៉ូតូនិងលេងម៉ូតូសុទ្ធតែបែបនេះទេ ចឹងហើយបងប្អូនធ្វើការរិះគុណតាមបុគ្គល សូមកុំនិយាយទាំងពួក ព្រោះប៉ះពាល់ពួកគាត់ដែលល្អៗមានច្រើនណាស់ សូមអរគុណ ហើយសង្ឃឹមថាបងប្អូនយល់” ៕