ក្មេងស្ទាវដែលជិះម៉ូតូ ញាក់ញ័រប្រកាច់តាមបទភ្លេងRemix ពេលនេះត្រូវបានសមត្ថកិច្ចបង្ក្រាបបានហើយ (មានវីដេអូ)
ព័ត៌មាន
28.4K

កំពត​៖ យោងតាមFacebook ផ្លូវការរបស់លោកស្នងការខេត្តកំពត បានបង្ហោះនៅមុននេះបន្តិច កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ អំពីករណីក្មេងស្ទាវដែលជិះម៉ូតូ ញាក់ញ័រប្រកាច់តាមបទភ្លេង ពេញដងផ្លូវយ៉ាងអាណាធិបតេយ្យ ពេលនេះត្រូវបានលោកស្នងការបញ្ជាក់ថា ជាបញ្ហាក្នុងក្រុងកំពតម្តងហើយម្តងទៀត ដែលត្រូវបានបង្ក្រាប។

ក្នុងនោះមានខ្លឹមសារទាំងស្រុងថា ៖ « ផ្លូវស្រួលជិះពេក បានជាគាត់ជិះរបៀបនេះ ! គាត់ជិះតាមបទភ្លេង ក្រុមក្មេងទំនើងដែលបង្កបញ្ហាក្នុងក្រុងកំពតម្តងហើយម្តងទៀត ត្រូវបានបង្ក្រាប » ។ ការបង្ក្រាបនេះធ្វើឲ្យមហាជនមានការសាទរយ៉ាងខ្លាំង៕