ទៀតហើយបងប្អូន! រៀបការបានមួយរយៈប្រចណ្ឌប្រពន្ធពេក ឈានដល់ការកាប់សម្លាប់ជាច្រើនកាំបិត នៅត្បូងឃ្មុំ
ព័ត៌មាន
13.6K

ត្បូងឃ្មុំ៖ មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសជាប្តីបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះជាប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់បំផុត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ បានយកកាំបិតកាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ ១៧ឆ្នាំ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយរៀបការជាមួយគ្នាបានមួយរយៈ តែមិនចុះសម្រុងនឹងគ្នានោះទេ ដោយបានឈ្លោះជាមួយគ្នាជាញឹកញាប់​ទើបប្រពន្ធចុះចេញពីឪពុកម្តាយខាងប្រុសដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន ស្រាប់តែឈានដល់ការកាប់សម្លាប់តែម្តង ព្រោះតែភ្លើងប្រចណ្ឌ បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ឃាតកជាប្តីបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

បច្ចុប្បន្នសពស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរកឃាតកជាប្តី ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕