ល្បីពេញFacebook​! ​ស្វាឆក់ទូរសព្ទពីភ្ញៀវទេសចរណ៍យកទៅ​Selfie ថែមទាំងចេះលើកដៃកណ្តាលឌឺ​ទៀត​
កម្សាន្ត
5.2K

​​យោងតាមការចុះផ្សាយពី​សារព័ត៌មាន​dailymail(ដេលីម៉ែល) បានឲ្យដឹងថា ក្រុមគ្រួសារដែលជាភ្ញៀវទេសចរណ៍ មកពី Sunshine Coast រដ្ឋ Queensland ប្រទេសអូស្រ្តាលី ​បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយត្រូវបានសត្វស្វា​មួយក្បាល បានកញ្ឆក់យកទូរស័ព្ទដៃរបស់ពួកគេ យកទៅថត Selfie យ៉ាងរំភើយ និង​ចេះលើកដៃឌឺដាក់ថែមទៀត នៅលើកោះបាលី នាទឹកដីនៃប្រទេសឥណ្ឌូនេស៊ី​ កាលពីពេលថ្មីៗកន្លងទៅនេះ។

គួរបញ្ជាក់ថា ក្រុមគ្រួសារលោក Simon ដែលត្រូវស្វាខាងលើឆក់យកទូរសព្ទនោះ បានចូលលេងតំបន់ព្រៃមួយ (ឬឧទ្យានស្វា) ដែលជាកន្លែងចិញ្ចឹម និងសម្បូរទៅដោយសត្វស្វារាប់រយក្បាលរស់នៅទីនោះ ដើម្បី​ថត​តែបែរជាត្រូវស្វាខាងលើ ឆក់យកទូរសព្ទរបស់លោក ​កាន់យកទៅថត Selfie ជាមួយនឹងគ្រួសារលោក​យ៉ាងរំភើប ថែមទាំងចេះលើកម្រាមដៃកណ្តាលមួយ​ដាក់មុខកាមេរ៉ាទៀត ហើយក្រោយថត​ចប់ ស្វា​នោះ​ក៏បានឲ្យទូរស័ព្ទទៅឲ្យក្រុមគ្រួសារលោក​វិញផងដែរ។ និងត្រូវបានគេបង្ហោះចែកចាយរូបភាពនេះ នៅលើបណ្តាញសង្គម គ្រប់គ្នាក៏បានសម្ដែងការភ្ញាក់ផ្អើល​តែម្តង៕ ប្រភព៖ dailymail