ប្រទះឃើញសពស្ត្រីជាមន្ត្រីយោធា បម្រើការងារនៅក្រសួងកាពារជាតិម្នាក់អណ្ដែតទឹក ដោយមិនដឹងមូលហេតុតែមានស្នាមរបួស ពេលនេះសមត្ថកិច្ចនាំខ្លួនប្តីទៅសាកសួរបន្ថែម ..
ព័ត៌មាន
20.4K

កោះកុង៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានករណីក្រុមគ្រួសារ​បានប្រទះឃើញសាកសពមន្ត្រីយោធាម្នាក់ បានអណ្តែតទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចកែងផ្លូវលំ ក្បែរអង្គតែនប៉ុស្តិ៍បាយ័ន្ត ខាងកើតសាលាសង្កាត់ស្ទឹងវែង ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្នុងខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆេង ណារី អាយុ៥១ឆ្នាំ ជាមន្ត្រីយោធាបម្រើការងារនៅក្រសួងកាពារជាតិ ដោយសភាពសាកសព មានស្លាកស្នាម នៅក្បាលប៉ែកខាងក្រោយបែក១កន្លែង ស្នាមបែកគុម្ពត្រចៀក ១កន្លែង និងស្នាមជាំមុខខាងឆ្វេងខ្លាំង ស្នាមរលាត់ក្រោមចង្ការ១កន្លែង។

ក្នុងនោះក្រុមគ្រួសារជនរងគ្រោះបានលើកឡើងថា កាលពីយប់ ថ្ងៃទី ១២ មិថុនា ២០១៩ វេលាម៉ោង ១០ ជាងយប់ ជនរងគ្រោះ បានផឹកស្រាស្រវឹងជោកជាំខ្លាំង ដើរដួលមិនដឹងត្រូវនឹងអ្វីទេ ដោយដើរចេញពីផ្ទះប្អូនថ្លៃដែលបម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តែម្នាក់ឯង។ ក្រោយមកម៉ោងប្រហែល១១ និង៣០នាទីយប់ ទើបប្តីចេញទៅតាមដល់ផ្ទះ រកប្រពន្ធមិនឃើញ ក៏ដើរមករកនៅផ្ទះម្តាយខ្លួនទៀត តែរកមិនឃើញក៏ដើរត្រឡប់ទៅផ្ទះវិញ លុះដល់ព្រឹកឡើង ទើបដើរកទៀតម៉ោង ១២ ជាងក៏ប្រទះឃើញសពអណ្តើតក្នុងទឹក កន្លែងកើតហេតុតែម្តង។

តែចំពោះការស្លាប់របស់ស្ត្រីខាងលើ មិនទាន់ដឹងមូលហេតុអ្វីនោទេ ហើយពេលនេះ សមត្ថកិច្ច មានការសង្ស័យ ក៏បាននាំខ្លួនប្តីជនរងគ្រោះ មកសាកសួរបន្ថែមផងដែរ៕