កាន់ដាវហាត់វិជ្ជាគុណកណ្ដាលផ្លូវ បងប្អូនប្រជាពលរដ្ឋ​មានការភ័យខ្លាច រាយការណ៍ជូនអាជ្ញារធរចុះអន្តរាគមន៍ តែមិនមានការឃាត់ខ្លួននោះទេ បានត្រឹមតែឈរមើល ហើយអោយបុរសនោះចេញពីកន្លែងកើតហេតុបាត់ទៅ...
ព័ត៌មាន
1.79K

ភ្នំពេញ​៖​ មានករណីបុរសម្នាក់កាន់ដាវហាត់វិជ្ជាគុណកណ្ដាលផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសម្ថតកិច្ចចុះដល់កន្លែងកើតហេតុ នាវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅម្ដុំផ្សារសូរិយា ខណ្ឌដូចពេញ​ រាជធានី​ភ្នំពេញ​ ។

យោងតាមសម្តីរបស់​ប្រជាពលរដ្ឋបានឲ្យដឹងថា ឃើញបុរសជេីងខ្លាំងដែលជាអ្នករើសអេតចាយម្នាក់ដែលមានប្រពន្ធនិងកូនតូចៗ ៤នាក់ ខាងលើបានកាន់ដាវពេញផ្លូវ បណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរមានការភ័យខ្លាច តាមបណ្តោយផ្លូវសូរិយាម៉ល​ ភ្លាមៗនោះក៏ឃើញមានកម្លាំងគណៈបញ្ជាការឯកភាពរបស់សាលាខណ្ឌដូនពេញ លោកក៏បានចុះទៅដល់ទីតាំង​កេីតហេតុដែរ តែ​ដោយ​សារតែឃើញបុរសដែលជាអ្នករើសអេតចាយខាងលើមានកាន់ដាវទើបពួកគាត់មិនហ៊ានចូលទៅជិតបានត្រឹមឈរមេីលពីចំងាយ​ ហេីយបុរស​ម្នាក់​មានកាន់ដាវធ្វេីអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋ​ ក៏​បានរុញរទេះ​អេតចាយរបស់ខ្លួនចេញពីកន្លែងកេីតហេតុ​ ដោយគ្មានការឃាត់ខ្លួន​ រឺ​សួរ​នាំពីសមត្ថកិច្ចនោះទេ​ ៕