ចោរដៃរហ័ស ​ឆក់កាបូបមន្រ្តីអាវុធហត្ថម្នាក់កំពុងដើរឆ្លងផ្លូវ​ យក​លុយ​ប្រមាណ​៣០០០ដុល្លារ​ទៅបាត់ធ្វើព្រងើយ​ នៅខណ្ឌទួលគោក
ព័ត៌មាន
27.7K

រាជធានីភ្នំពេញ​៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមាន​មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់កំពុងតែដើរឆ្លងផ្លូវទៅរថយន្តដែលចតនៅម្ខាងផ្លូវ ក៏ត្រូវ​ចោរឆក់កាបូបយកអស់លុយប្រមាណ ៣០០០ដុល្លារ និងកាំភ្លើង១ដើម កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅជិតរង្វង់មូលកាំកូស៊ីតធី ក្នុងខណ្ឌទួលគោក។

​បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ក្រុមចោរ អាចមានបក្ខពួក​២ទៅ៣ម៉ូតូទៀតដើម្បីបិទគូទពីក្រោយ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យប្តឹង ដើម្បីតាមស្រាវជ្រាវចាប់ក្រុមចោរ​ខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕