(ព័ត៌មានបឋម) បុកស្លាប់ទៀតហើយ នៅម្តុំផ្សារព្រែកព្នៅ..
ព័ត៌មាន
1.95K

ភ្នំពេញ៖ (ព័ត៌មានបឋម) តាមប្រភពព័ត៌មានបានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកដី បានបុកជាមួយម៉ូតូសង់សេ១២៥ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗយ៉ាងរន្ធត់នៅនឹងកន្លែងកើតហេតុតែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២១០៩ នៅចំណុចផ្លូវវិមានឈ្នះឈ្នះ ជិតផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ចំណែករថយន្តបង្ក ត្រូវបានឃាត់បានផងដែរ ចំពោះព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕