កម្លាំងសមត្ថកិច្ចប្រើរថយន្តបាញ់ពន្លត់អស់ជាច្រើនគ្រឿង តែអគ្គិភ័យនៅតែបន្តឆាបឆេះ ព្រោះថាផ្ទះដែលឆេះមានផ្ទុកប្រេងម៉ាសុីន
ព័ត៌មាន
2.37K

ភ្នំពេញ៖ (ព័ត៌មានបន្ថែម) តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យកំពុងបន្តឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅមិនទាន់រន្លត់នៅឡើយទេ ដោយរថយន្តពន្លត់អគ្គិភ័យកំពុងតែបាញ់ពន្លត់អស់ជាច្រើនគ្រឿងផងដែរ នៅចំណុចផ្លូវ៤៣០ ផ្ទះលាងម៉ូតូ លក់សាំង និងប្តូរប្រេងម៉ាស៊ីន ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅម៉ោង៣និង០០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះអគ្គិភ័យនៅតែបន្តឆាបឆេះ ។

សូមទស្សនាសេចក្តីរាយការណ៍របស់ក្រុមការងារTVFB