ផ្លូវការ! Real Madrid ទិញបានកីឡាករមួយរូបទៀតហើយ​​គឺ​Ferland Mendy

Real Madrid បានចុះហត្ថលេខា ក្នុងការនាំយក​ខ្សែការពារ Ferland Mendy ពី Lyon​ បានសម្រេចដូចបំណង ដោយក្លឹបអេស្ប៉ាញ បានប្រកាសជាផ្លូវការក្នុងការផ្ទេរកីឡាកររូបនេះ ក្នុងតំលៃ ៤៨លានអឺរ៉ូ បូករួមនឹងថ្លៃលក្ខខណ្ឌផ្សេងៗ​៥លានអឺរ៉ូទៀត សម្រាប់ខ្សែការពារស្លាបឆ្វេងរូបនេះ។

គួរជម្រាបថា Zidane ចង់បាន Mendy មកប្រជែងកៅអីជម្រើស១១នាក់ដំបូងជាមួយនឹង Marcelo បន្ទាប់ពីកីឡាករបារាំងរូបនេះ បានបង្ហាញទម្រង់លេងលេចធ្លោនៅ Ligue 1 ដោយរូបគេបានបង្ហាញខ្លួនសរុប​៤៤ប្រកួតគ្រប់ពានរង្វាន់ទាំងអស់អោយ Lyon។

យ៉ាងណាមិញ សម្រាប់ការមកដល់របស់ Mendy មានន័យថា មានខ្សែបម្រើស្លាបឆ្វេងមួយចំនួនត្រូវចេញពីក្លឹប Real Madrid ដែលរួមមាន Sergio Reguilon, Theo Hernandez និង សូម្បីតែ Achraf Hakimi ដែលជាកីឡាករដែលអាចលេងតំណែងនេះបានផងដែរ​៕

ប្រភព៖ Marca, cambotrends