បុរសម្នាក់ប្រើគ្រឿងញៀនរហូតសសៃប្រសាទ យកខ្សែគោ ចង.កសម្លាប់ខ្លួន
ព័ត៌មាន
576

តាកែវ៖ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ២០១៩ ភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលចងកនេះមានឈ្មោះ ផន សុខផា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែ មានជំងឺសរសៃប្រសាទ បណ្ដាលមកពីប្រើប្រាស់សារធាតុញៀន រហូតយកខ្សែគោ មកចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕