ទណ្ឌិតម្នាក់បានស្លាប់ក្នុងមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ក្រោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ក្នុងមណ្ឌលកែប្រែទី៤ (ហៅកាត់ម៤)
ព័ត៌មាន
2.87K

ពោធិ៍សាត់៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង០៥នាទី រំលងអាធ្រា ទណ្ឌិតម្នាក់ បានស្លាប់ក្នុងមន្ទីរពេទ្យបង្អែកពោធិ៍សាត់ បន្ទាប់ពីធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន នៅក្នុងមណ្ឌលកែប្រែទី៤(ហៅកាត់ម៤) ស្ថិតក្នុងនៅភូមិព្រហ្បស្តិ៍ក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុទណ្ឌិតរងគ្រោះ បានយកក្រមាចងក និងចម្រឹងបង្អួចក្នុងមណ្ឌលអប់រំកែប្រែនៃអគារBបន្ទប់B1 ខណ:នោះអនុរក្សពន្ធធនាគាគាត់ដើរពិនិត្យអគារ ស្រាប់តែប្រទះឃើញចងក និងក្រមា នៅវេលាម៉ោង ២១និង១៥នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ហើយក៏ភ្ញាក់ផ្អើលទៅជួយដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ បានរយ:ពេល២ថ្ងៃ តែអកុសល្យអាក្រក់ទណ្ឌិតរូបនេះ ក៏ស្លាប់បាត់បង់ជិវិតនៅក្នុងមន្ទីរពេទ្យពោធិ៍សាត់តែម្តង។ 

យោងតាមប្រពភព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ម្នាក់បានបញ្ជាក់ឲ្យដឹងថា ទណ្ឌិតដែលធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនមានឈ្មោះ ប៊ុន សុធី ជាប់ទោសពីបទ មនុស្សឃាតគិតទុក ជាមុនមានបទល្មើសព្រហ្មទណ្ឌឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ៣នៃច្បាប់ ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ហើយត្រូវបានតុលាការកំណត់ឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ គិតចាប់ពីថ្ងៃ ឃុំខ្លួននៃថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៨ ។ 

ប្រភពដដែលបានបន្តថា ដោយមានការសម្របសម្រួល ពីគណ:កម្មការមួយក្រុមពិនិត្យ នៅកន្លែងកើតហេតុសាកសពទណ្ឌិតរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕