មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃភ្នំ ម្នាក់របួសធ្ងន់ ខណៈល្បាតការពារ ទាក់បន្លាឬស្សីមុត.កជ្រៅ បញ្ជូនទៅសង្គ្រោះព្យាបាលបន្ទាន់
ព័ត៌មាន
809

ពោធិ៍សាត់៖ មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការរងទឹកវេរ នៃដែនជម្រកសត្វព្រៃភ្នំសំកុស រងរបួសធ្ងន់ ខណៈដែលល្បាតនៅចំណុចខ្នងម្រេះព្រៅ ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ត្រូវបានទាក់បន្លារឫស្សី របួសមុតកជ្រៅត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប្រម៉ោយ។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដោយជនរងគ្រោះមានឈ្មោះ ឃឿន ឃន ជាមន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការរងទឹកវេរ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងនោះក៏មានការជួយឧបត្ថម្ភពីសំណាក់ថ្នាក់លើផងដែរ៕