កុំចេះតែហ៊ាន! សមត្ថកិច្ចចាប់ឃាត់ខ្លួនស្រ្ដីម្នាក់ លួចសត្វគោរបស់ប្រជាពលរដ្ឋលក់ ​នៅខេត្តឧ​ត្ត​រ​មានជ័យ​
ព័ត៌មាន
550

ឧ​ត្ត​រ​មានជ័យ​៖ សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណី​លួច​លក់​សត្វ​គោ​មេ​របស់​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​០៧.០៤.១៩ វេលា​ម៉ោង​០៣​រសៀល នៅ​ចំណុច​ក្រុមហ៊ុន​ខាងកើត​ភូមិ គោក​ច្រេស សង្កាត់​សំរោង ក្រុង​សំរោង​។ ​

ជនសង្ស័យ​០១​នាក់ ឈ្មោះ ជក់ ទឹម ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ទំនប់​តា​អែន ស្ថិតនៅ​ភូមិ តា​ប៉ែន ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

លោក​វរសេនីយ៍ទោ​ ជា វាសនា អធិការរង​ស្រុក​ចុងកាល់​បាន​ឲ្យ​ដឹង​ថា ម្ចាស់​គោ​មាន​ឈ្មោះ វន វុ​ធ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ អូរ​កន្សែង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​បាត់​សត្វ​គោ ៕